khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បាននាំយកឧបករណ៍តេស្តរហ័សរកវិជ្ជមានមេរោគកូវីដ-១៩ ដែលជាអំណោយដ៏ថ្លារបស់សម្ដេចវិបុលសេនាភក្ដីប្រធានព្រឹទ្ធសភា
     
    ចែករំលែក ៖

    រសៀលថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២៣ នៅសាលាស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បាននាំយកឧបករណ៍តេស្តរហ័សរកវិជ្ជមានមេរោគកូវីដ-១៩ ដែលជាអំណោយដ៏ថ្លារបស់សម្ដេចវិបុលសេនាភក្ដីប្រធានព្រឹទ្ធសភា ជូនលោកមេឃុំ តំណាងឲ្យសមាជិកឃុំទាំង០៥ ក្នុងស្រុក និងកម្លាំងប្រដាប់អាវុធទាំង០៣របស់ស្រុក ដោយមានការ ចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោកនាយករដ្ឋបាលសាលាស្រុកសរុបចំនួន ១២នាក់ ដោយជូនឧបករណ៍តេស្តចំនួន៤០ប្រអប់។ ក្នុងឱកាសនោះ ឯកឧត្តម បានពាំនាំនូវការសាកសួរសុខទុក្ខ និងជូនពរ ពីថ្នាក់ដឹកនាំព្រឹទ្ធសភា និងបានថ្លែងកោតសរសើរនូវស្នាដៃជាផ្លែផ្កា នៃការខិតខំធ្វើឲ្យមូលដ្ឋានមានភាពសុខសាន្ត សណ្ដាប់ធ្នាប់ល្អ ជីវភាពប្រជាជនកាន់តែប្រសើរ និងសំណូមពរសុំឲ្យយកចិត្តទុកដាក់បន្ថែម ៖
    -ពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព
    -ការផ្ដល់សេវាសាធារណ:ជូនប្រជាជនឲ្យបានឆាប់ និងទាន់ពេល
    -ជម្រុញប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជម្រុញ
    -អនុវត្តកញ្ចប់ថវិកាអភិវឌ្ឍមូលដ្ឋានឲ្យមានប្រសិទ្ធភាព
    -ការធ្វើអត្តសញ្ញាណបណ្ណប្រជាពលរដ្ឋ
    -ខិតខំដោះស្រាយបញ្ហាប្រឈមនានា ឲ្យអស់លទ្ធភាព
    -និងបន្តប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ធនធានសរុប ដោយធ្វើសកម្មភាពឲ្យបានព្រមៗគ្នា ដើម្បីទទួលជ័យជម្នះនាពេលខាងមុខ។ ចុងបញ្ចប់ឯកឧត្តម បានឧបត្ថម្ភថវិកាមួយចំនួនដល់អ្នកចូលរួមផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនតូយូតា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងកំណត់ទិសដៅការងារខែឧសភា ឆ្នាំ២០២៤
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ចើញចុះជួបសំណេះសំណាលជាមួយអង្គក្រុមប្រឹក្សាឃុំតាបែន និងឃុំស្លក្រាម ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន ទទួលជួបពិភាក្សាជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា